ភ្នំពេញៈ នៅវេលាម៉ោង ៨និង២៥នាទីយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិបេតុង ម្ដុំសាលាបារាំង សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីក្មេងស្ទាវ ១ក្រុម ប្រដាប់ដោយដាវសាមូរ៉ៃ និងកាំបិតបុ័ងតោ ធ្វើសកម្មភាពកាប់ទៅលើយុវជន ២នាក់ បណ្ដាលឲ្យរងរបួសធ្ងន់។
ជនរងគ្រោះ៖
១/ឈ្មោះ ឈៀង សំណាង អាយុ ១៧ឆ្នាំ របួសធ្ងន់ដាច់ក.ដៃ ស្នាក់នៅ ម្ដុំស្ពានអាកាសស្ទឹងមានជ័យ ។
២/មិនស្គាល់អត្តសញ្ញាណ។
ទាំង ២នាក់ បើកបរម៉ូតូហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1BR-9156។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះ បើកបរម៉ូតូតាមបណ្ដោយផ្លូវខាងលើ លុះមកដល់ចំណុចកើតហេតុ ក៏លេចមុខក្រុមជនសង្ស័យមានគ្នាប្រហែល ១០នាក់ ម៉ូតូ ៦គ្រឿង បុកម៉ូតូជនរងគ្រោះពីក្រោយ បណ្ដាលឲ្យដួលរួចដកដាវកាំបិត ធ្វើសកម្មភាពកាប់ទៅជនរងគ្រោះ បង្កការភ្ញាក់ផ្អើលពលរដ្ឋចេញមកក្រៅមើលហេតុការណ៍ និងឃាត់ខ្លួនក្រុមជនបង្កបានម្នាក់ ។
ក្រោយពីកើតហេតុពលរដ្ឋចាប់ក្រុមជនបង្កបានម្នាក់ ប្រគល់ជូនសមត្ថកិច្ចចាត់ការតាមនីតិវិធី ក្រៅពីនោះបើកម៉ូតូរត់គេចអស់ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ បច្ចុប្បន្ន ករណីខាងលើ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ តាមចាប់ក្រុមជនបង្កបន្ត៕
មតិយោបល់