កណ្ដាលៈ កាលពីវេលាម៉ោង ២និង ៥០ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយបុរសម្នាក់បានស្លាប់ភ្លាមៗសឹងតែដាច់ខ្លួនជាពីរ ខណៈដែលរូបគាត់បានជិះម៉ូតូអាសង់កូរ៉េ ១គ្រឿង ហើយបានបុកក្នុងទិដៅបញ្រ្ចាស់គ្នាយ៉ាងពេញទំហឹង ជាមួយរថយន្ដព្រុស បើកដោយបុរសជនជាតិចិន ក្នុងល្បឿនលឿនដូចហោះ ត្រង់ចំណុចលើស្ពានអាកាស៧មករា សង្កាត់ទឹកល្អក់ទី១ ខណ្ឌដូនពេញ ។
សពបុរសខាងលើមានឈ្មោះ ភាំង គឹងពៅ អាយុ ៤០ឆ្នាំ មានមុខរបរជាជាងសំណង់ រស់នៅស្រុកមុខកំពូល ខេត្តកណ្ដាល ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុគេឃើញ រថយន្ដព្រុស
ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2AB-8563 បើកដោយបុរសជនជាតិម្នាក់ តាមបណ្ដោយមហាវិថី សហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បុកយ៉ាងពេញទំហឹង ជាមួយនិងម៉ូតូអាសង់កូរ៉េ មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង 1C-9805 បើកដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយមហាវិថី សហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិច ដោយបើកម៉ូតូបញ្ច្រាសផ្លូវ ក្នុងល្បឿនលឿនល្មម ហើយបានបុកគ្នាយ៉ាងពេញទំហឹងហូសជិតមួយ១០០ម៉ែត្រ បណ្ដាលឲ្យភាគីបុរសដែលជិះម៉ូតូបានស្លាប់ភ្លាមៗសឹងតែដាច់ខ្លួនជាពីរ ចំណែករថយន្តម៉ូតូ រងការខូចខាតខាងមុខហើយម៉ូតូវិញខ្ទេចសឹងតែទាំងអស់។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានឃាត់បុរសជនជាតិចិនខាងលើ ចំណែកម៉ូតូ និងរថយន្តទាំងពីរគ្រឿងខាងលើ ត្រូវសមត្ថកិច្ចជំនាញធ្វើការវាស់វែង និងយកទៅរក្សាទុកនៅសង្នការរាជធានីភ្នំពេញរងចាំដោះស្រាយទៅតាមផ្លូវច្បាប់។
ចំណែកសពបុរសខាងលើ មិនទាន់អាចទាក់ទងក្រុមគ្រួសារគាត់បាននៅទ្បើយទេ ក៏ត្រូវរថយន្ដដឹកសពដឹកទៅរក្សាទុក នៅវត្តអង្គតាម៉ិញ រងចាំបងប្អូនគ្រួសារមកទទួលយកទៅធ្វើបុណតាមប្រពៃណី ៕
មតិយោបល់