ព័ត៌មានជាតិ

ស្ត្រីម្នាក់បើករថយន្តម៉ាក វីហ្គូ ស្លាកលេខ ភ្នំពេញ 2AJ-9688 រេចង្កូតបុកប្រអប់ទូរភ្លើង បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: (ព័ត៌មានបឋម) នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ មានករណីស្ត្រីម្នាក់បើករថយន្តម៉ាក វីហ្គូ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-9688 រេចង្កូតបុកប្រអប់ទូរភ្លើង បណ្ដាលឲ្យរងការខូចខាត ស្ថិតម្ដុំក្រោមស្ពានអាកាស៧មករា សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះទៅដល់ទីតាំងខាងលើ ឲ្យភាគីម្ចាស់ទូរភ្លើង និងអ្នកបើកបររថយន្ត ធ្វើការសម្របសម្រួលគ្នា តាមនីតិវិធី៕

មតិយោបល់