កណ្តាលៈ អំពើរហិង្សារមួយបង្កឲ្យមានការភ្ញាក់ផ្អើល ខណៈដែលជនបង្ក និងជនរងគ្រោះសុទ្ធតែនារី ដោយសារធ្លាប់មានទំនាស់ពីមុនមក។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចលើផ្លូវលំមុខផ្ទះប្រុញ ភាពភូមិព្រែកថ្មីឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះឌី ស្រីណា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រក្ដារបន្ទះ រស់នៅភូមិព្រែកថ្មីឃុំព្រកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។របួសចុងភ្លៅខាងស្ដាំដេរចំនួន៣ថ្នេរ។ ជនសង្ស័យចំនួន២នាក់១.ឈ្មោះ រស់ ធីតាហៅស្រីធំ ភេទស្រីអាយុ២១ឆ្នាំ រស់នៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរ កម្មកររត់តុគុយទាវ(ឃាត់ខ្លួន)។២.ឈ្មោះ រស់ រ៉ានី ហៅស្រីតូច ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិព្រែក ថ្មីឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរ កម្មកររត់តុគុយទាវ(ឃាត់ខ្លួន) វត្ថុតាងចាប់យកបាន កាំបិតបុង័តោដងឈើចំនួន១ និងកន្សែងពណ៌លឿងចំនួន១។
នគរបាលស្រុកមុខកំពូលបានប្រាប់ឲ្យដឹងថា កន្លងមកក្រុមគ្រួសារជនសង្ស័យនិងជនរងគ្រោះធ្លាប់មានទំនាស់ជេរបញ្ចោរគ្នាជាច្រើនលើកច្រើនសារអំពីរឿង កូនៗលែងលះគ្នា។ លុះដល់ថ្ងៃកើតហេតុ ជនរងគ្រោះកំពុងអង្គុយលេង
ជាមួយឈ្មោះស្រីផានៅមុខតូបលក់ចាប់ហួយឈ្មោះកុយ អុល ពេលនោះ ជនសង្ស័យទាំង២នាក់បងប្អូនបានជិះកង់ឌុបគ្នាមកពីផ្សារព្រែកអញ្ចាញ
ហើយបានឃើញជនរងគ្រោះកំពុងអង្គុយលេងក៏បោះសម្តីជេរដៀមដាមដាក់ជនរងគ្រោះ ហើយជនរងគ្រោះក៏តបតវិញភ្លាមនោះជនសង្ស័យទាំង២នាក់បានទៅផ្ទះរួចជនសង្ស័យឈ្មោះរស់ រ៉ានីបានយកកាំបិតបុង័តោរុំនិងកន្សែងកាន់នាំគ្នាត្រឡប់មកកន្លែងកើតហេតុវិញ ហើយឈ្មោះរស់ធីតាកាន់កាំបិតចុងស្រួចនិងឈ្មោះរស់ រ៉ានី កាន់កាំបិតបុហ័តោបានចូលទៅប្រតាយប្រតប់ជាមួយជនរងគ្រោះក្នុងពេលនោះជនសង្ស័យឈ្មោះរស់រ៉ានីបានទាត់ជនរងគ្រោះមួយជើងចំគូថ។ ចំណែកជនសង្ស័យឈ្មោះរស់ធីតាដកកាំបិតចុងស្រួចចាក់ ត្រូវចុងភ្លៅស្ដាំជនរងគ្រោះចំនួន១កាំបិតហូរឈាម ហើយក៏មានឈ្មោះកុយអុលនិងឈ្មោះស្រីផា មកចាប់ឃាត់បំបែកចេញពីគ្នា។ ហើយជនរងគ្រោះត្រូវក្រុមគ្រួសារយកទៅព្យាបាលនៅពេទ្យស្រុកមុខកំពូលនិងបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ព្រែកអញ្ចាញវេលាម៉ោង៦ និង៣០នាទី។
ចំណែកជនសង្ស័យទាំង២នាក់បានឡើងមករាយការណ៍នៅប៉ុស្តិ៍ បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់សាកសួរនិងបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់