ភ្នំពេញៈ កាលពីម៉ោងជិត៦ព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆាបឆេះក្លឹបកម្សាន្តយីហោ 2ND មានទីតាំងនៅតាមបណ្តាយផ្លូវលេខ៥១ កែផ្លូវលេខ២៥៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចេញមកអន្តរាគមន៍ ត្រូវបានរលត់ទាំងស្រុងហើយ នៅម៉ោង ៩និង១០នាទីព្រឹកថ្ងៃដដែល។
ដោយនៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៣៦ គ្រឿង និងប្រើប្រាសទឹកអស់ចំនួន ១០៨ រថយន្ត ដែលចេញមកពីគ្រប់អង្គភាព និងប្រើប្រាស់ ក្លឹមនេះមានទំហំ ២០មគុណ២៥ម អេស្កាវ៉ាទ័រចំនួន១គ្រឿង វាយកម្ទេចជញ្ជាំង ដើម្បីងាយស្រួលដល់សមត្ថកិច្ចពន្លត់អគ្គិភ័យជួយអន្តរាគមន៍។
ដោយឡែកសម្រាប់ទំហំ នៃការខូចខាតទ្រព្យសម្បត្តិមិនទាន់បញ្ជាក់ឱ្យដឹងនៅឡើយទេ គ្រាន់តែដឹងថាសម្ភារៈនៅខាងក្នុងក្លឹបនេះត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ហើយសមត្ថកិច្ចនៅមិនទាន់ដឹងអំពីមូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យនេះកើតឡើងទេ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវ។
គួរបញ្ជាក់ផងដែរថា មុនពេលកើតហេតុនៅម៉ោងជិត៦ព្រឹក គេឃើញមានផ្សែងហុយចេញពីទីតាំងនេះយ៉ាងខ្មួលខ្មាញ់ ហើយបង្កជាអណ្តាតភ្លើងឆាបឆេះសម្ភារៈនៅខាងក្នុងក្លិបតែម្តង។
បន្ទាប់ពីកើតហេតុ គេសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែង និងបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកពន្លត់អគ្គិភ័យ ដើម្បីចុះមកអន្តរាគមន៍បាញ់ពន្លត់ និងទប់ស្កាត់ តែដោយសារតែអគ្គិភ័យបានឆាបឆេះខ្លាំង និងពិបាកចូលទៅខាងក្នុងនោះ សមត្ថកិច្ចជំនាញបានហៅអេស្កាវ៉ាទ័រ មួយគ្រឿងមក ដើម្បីវាយជញ្ជាំង ងាយស្រួលបាញ់ទឹកពន្លត់៕
មតិយោបល់