ព័ត៌មានជាតិ

ជនដែល ហែកបន្ទប់ឃុំឃាំងរត់កាលពីថ្ងៃទី៩នៅក្រុងប៉ោយប៉ែត ពេលនេះចាប់បានវិញហើយ!…

បន្ទាយមានជ័យៈ ជនបង្កដែលគ្រោះថ្នាក់ចរាចរណ៍ម្នាក់ បានហែកបន្ទប់ឃុំឃាំងរត់ កាលពីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ ពេលនេះត្រូវបានសមត្ថកិច្ចស្រាវជ្រាវនិងចាប់ខ្លួនបានវិញហើយ នៅមុននេះបន្តិច។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើនេះមានឈ្មោះ ពេជ្រ ប៊ុនធឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅក្នុងក្រុងប៉ោយប៉ែត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង២យប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ ពីបទបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលមានមនុស្សស្លាប់ ហើយក្រោយឃាត់ខ្លួនបានមួយថ្ងៃ ស្រាប់តែជនសង្ស័យរូបនេះបានធ្វើសកម្មភាព កាច់ចម្រឹងដែកបន្ទប់ឃុំឃាំង នៅក្នុងស្នងការដ្ឋាននគរបាលខេត្ត រួចរត់គេចខ្លួនទៅសម្ងំនៅក្នុងក្រុមហ៊ុនស៊ីម៉ង់ត៍លាយស្រេច ដែលស្ថិតក្នុងភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត លុះដល់ថ្ងៃនេះ ក៏ត្រូវសមត្ថកិច្ចធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនយកមកផ្តន្ទាទោសវិញតែម្តង៕

មតិយោបល់