ព័ត៌មានជាតិ

ភ្នំពេញ! ដាច់ភ្លើង២សង្កាត់ស្របពេលតែមួយគឺ…

ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា សូមជម្រាបជូនថា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នៅវេលាម៉ោង៣និង១៦នាទីរសៀល អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន ពីអនុស្ថានីយទី១ (GS1-F1) មូលហេតុដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរត្រង់ស្វូនៅបន្ទប់ភ្លើងលេខ១០៩ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ និងភូមិបឹងឈូក ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃនេះវិញ៕

មតិយោបល់