ព័ត៌មានជាតិ

រថយន្ត Ford បើកក្រទ្បាប់ បណ្ដាលឲ្យស្លាប់ និងរបួសមនុស្ស ២នាក់

សៀមរាប: កាលពីវេលាម៉ោង ២៣ និង៣០នាទីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ស្ថិតតាមផ្លូវលេខ២៦៦ ក្នុងភូមិក្បាលដំរី ឃុំពង្រលើ ស្រុកជីក្រែង មានករណីគ្រោះថ្នាក់ចរាចរណ៍ មានករណីក្រទ្បាប់រថយន្ត ម៉ាក Ford ផលិតនៅឆ្នាំ២០១៨ ពណ៌ត្រេអ៊ី គ្មានផ្លាកលេខ ទិសដៅពីជើងទៅត្បូង បណ្ដាលឲ្យស្លាប់ និងរបួសមនុស្ស ២នាក់។

ជនរងគ្រោះទី១ឈ្មោះ ថង ចរណៃ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិត្រាចថ្មី ឃុំកំពង់ក្ដី ស្រុកជីក្រែង (អ្នកបើករថយន្ត) ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យខេត្តសៀមរាប និងទី២ឈ្មោះ ស្វាយ ផារី ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិកំពង់ក្ដី១ ឃុំកំពង់ក្ដី ស្រុកជីក្រែង (អ្នករួមដំណើររបួសស្រាល)។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាងទៅរក្សាទុក ដើម្បីចាំធ្វើការដោះស្រាយពេលក្រោយ។ ចំណែកសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់