ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់បានបើករថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង ឆ្លងផ្លូវបែកជាបួន ក្នុងល្បឿនលឿន មិនប្រុងប្រយ័ត្នបានជ្រុលទៅបុកជាមួយម៉ូតូម៉ាកTODAY ពេញទំហឹង ស្របពេលរថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកគូទរថយន្ត នីសាន់ ដែលចតចោលនៅលើចិញ្ចើមផ្លូវបន្ថែមទៀត រួចបន្តទៅបុកផើងផ្កែមួយ ដែលនៅមុខផ្ទះប្រជាពលរដ្ឋ ធ្វើឲ្យរថយន្តគល់ជាប់បើកទៅមុខលែងរួចតែម្តង និងបណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៤និង១៥នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ១០៥ កែងនិងផ្លូវលេខ៤៣២ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ ជិះម៉ូតូTODAY មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1DO-1569 ជិះតែម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៣២ ក្នុងទិសដៅពីកើតមកលិច ខណ:ពេលធ្វើដំណើរមកដល់កន្លែងកើតហេតុខាងលើ ត្រង់ចំណុចផ្លូវបែកជាបួន កែងនិងផ្លូវលេខ១០៥ ស្រាប់តែមានរថយន្ត កាមរីបាឡែន មួយគ្រឿង បើកបរដោយបុរសម្នាក់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AO- 4162 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៥ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន មកដល់ផ្លូវបំបែក មិនប្រុងប្រយ័ត្ន បានបើកទៅបុក ម៉ូតូ TODAY ខាងលើ ពេញទំហឹង បណ្តាលឲ្យបុរសដែលជិះម៉ូតូ TODAY ខាងលើ រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ភ្លាមនោះរថយន្តបង្កមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកគូទរថយន្ត នីសាន់ ដែលចតចោល នៅលើចិញ្ចើមផ្លូវ ពេញទំហឹង រួចបន្តទៅបុកផើងផ្កែមួយទៀត ដែលនៅមុខផ្ទះរបស់ប្រជាពលរដ្ឋ ធ្វើឲ្យរថយន្តកាមរីបាឡែនកល់ជាប់បើកទៅមុខលែងរួចតែម្តង និងបណ្តាលឲ្យមធ្យោបាយធ្វើដំណើរទាំង៣គ្រឿងរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចំការមន បានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង បានធ្វើការឃាត់ខ្លួន អ្នកបើកបររថយន្តកាមរីបាឡែន រួមនិងនាំយកមធ្យោបាយធ្វើដំណើរទាំង៣គ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕
មតិយោបល់