ព័ត៌មានជាតិ

បើករថយន្ដលឿនឡើងឃឿនសួនច្បារទ្រូងផ្លូវជ្រុលទៅបុករ៉ីម៉កកង់បីរងរបួសធ្ងន់ម្នាក់

ភ្នំពេញ: បុរសម្នាក់ស្រវឹង បើករថយន្ដហាយឡែនឌ័រមួយគ្រឿង ក្នុងល្បឿនលឿនដល់ចំណុចផ្លូវកោង មិនប្រយ័ត្នជ្រុលបុកឡើងឃឿនសួនច្បារ​ទ្រូងផ្លូវ ហោះទៅបុករ៉ីម៉កម៉ូតូកង់បី និងបន្តទៅឡើងឃឿនរង្វង់មូលជ្រោយចង្វា បណ្ដាលឲ្យបុរសជាម្ចាស់រ៉ីម៉កម្នាក់រងរបួសធ្ងន់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០១និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចរង្វង់មូលជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ប្រភព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ដបង្ករម៉ាកហាយឡែនឌ័រ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ​2T-4868 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងនិងល្បឿនលឿន ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ទិសដៅពីជើងមកត្បូង (ចូលភ្នំពេញ) លុះ​បាន​មក​ដល់ចំណុចកើតហេតុ ត្រង់ផ្លូវកោង រថយន្ដមិនបន្ថយល្បឿនក៏ជ្រុលបុកឡើងឃឿនសួនច្បារ ទ្រូងផ្លូវហោះពីផ្លូវម្ខាងទៅផ្លូវម្ខាងហើយជ្រុលទៅបុករឺម៉កម៉ូតូកង់បីដែលកំពុង​ធ្វើដំណើរវាងរង្វង់មូលនិងបន្តទៅបុកឡើងឃឿនរង្វង់មូលជ្រោយចង្វារថែមទៀត បណ្ដាលឲ្យម្ចាស់រម៉កម៉ូតូកង់បីរងរបួសធ្ងន់ចំណែកម្ចាស់រថយន្ដរងរបួសស្រាល ។ក្រោយពី​កើតហេតុម្ចាស់រថយន្ដគឺមិនបានរត់ទៅណានោះទេគឺបានចុះពីរថយន្ដទៅមើលជនរងគ្រោះហើយលើកដៃសំពះសុំទោសគេគ្រប់គ្នា៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់