ព័ត៌មានជាតិ

នគបាលខណ្ឌច្បារអំពៅឃាត់ខ្លួនយុវជន៤នាក់ ពីបទបង្ករបួសស្នាម

ភ្នំពេញៈ បុរស៤នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅធ្វើការឃាត់ខ្លួន បន្ទាប់ពីពួកគេបានប្រើកាំបិតកាប់ទៅលើបុរស៣នាក់ បណ្ដាលឲ្យរងរបួសធ្ងន់កាលពីម៉ោង​៧និង១០នាទីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នៅមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យុវជនដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំង៤នាក់នោះ ទី១ឈ្មោះ លី គួង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងសំណង់ ស្នាក់នៅភូមិ ដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ទី២.ឈ្មោះ ជឿន សុគី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ទី៣ឈ្មោះ ឆ ហ៊ុយសុខ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម មុខរបរ ជាង សំណង់ ស្នាក់នៅ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ទី៤ ឈ្មោះ សុខ ចន្ធី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

ចំណែកជនរងគ្រោះទី១ឈ្មោះ ភិន ថុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ របួសក្បាលធ្ងន់។ ទី២ ឈ្មោះ តុល ហន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកកសិករ (របួសដៃឆ្វេង)។ ទី៣ ឈ្មោះ ចក ដុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កសិករ (របួសត្រង់ចង្កេះផ្នែកខាងស្ដាំ )។ ទាំង៣នាក់រស់នៅភូមិ/ឃុំកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ លី គួង បានជិម៉ូតូជួបជនរងគ្រោះឈ្មោះ ភិនដុង រួចក៏ឈ្លោះប្រកែកគ្នា ពេលនោះជនរងគ្រោះយកដំបងឈើវាយជនសង្ស័យត្រូវចង្កេះ បន្ទាប់មករួចជនសង្ស័យជិះទៅផ្ទះ ហើយបានហៅគ្នីគ្នា កាន់ដាវ ដំបងមកកាប់ និងវាយ ជនរងគ្រោះ៣នាក់ខាងលើ បណ្ដាលឲ្យរបួសធ្ងន់តែម្ដង។ ក្រោយមកសមត្ថកិច្ចចុះមកដល់ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ និងវត្ថុតាងដាវ១ដើម បញ្ជូនមកប៉ុស្តិ៍ធ្វើការសាកសួរ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ។

បច្ចុប្បន្នជនសង្ស័យ ត្រូវឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

photo_2016-12-04_14-52-41photo_2016-12-04_14-52-39photo_2016-12-04_14-52-40-2photo_2016-12-04_14-52-40

មតិយោបល់