ព័ត៌មានជាតិ

នគរបាលប៉ុស្តិ៍ឃ្មួញ ខណ្ឌសែនសុខធ្វើរកាឃាត់ខ្លួនជនសង្ស័យ៤នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន!

ភ្នំពេញៈ ជនសង្ស័យ៤នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញបានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ក្នុងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ប្រតិបត្តិការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក ញាណ នន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញបានឲ្យដឹងថា ជាដំបូងមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថា មានក្រុមក្មេងទំនើងមួយក្រុមមានគ្នាចំនួន៣នាក់ បាននាំគ្នាអុកឡុកក្នុងភូមិ លោកបានបញ្ជារកម្លាំងឲ្យចុះទៅឃាត់ខ្លួនបាន៣នាក់ យកមកធ្វើការសាកសួរនៅអធិការដ្ឋានខណ្ឌ និងធ្វើតេស្តទឹកនោមឃើញមានផ្ទុកនូវសារធាតុញៀនទាំង៣នាក់ផងដែរ។

ប្រភពដដែលពីលោក យឹម ដាវុធ នាយផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានឲ្យដឹងថា បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យទាំង៣នាក់រួចមកតាមចម្លើយសារភាពរបស់ឈ្មោះ ចាន់ រស្មី ភេទប្រុសអាយុ២១ឆ្នាំបានឆ្លើយសារភាពថាខ្លួនធ្លាប់បានទៅទិញថ្នាំញៀនពីឈ្មោះ រស់ សម្បត្តិ អាយុ៣៣ឆ្នាំ យកមកជក់ ទើបមកដល់ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ លោកបានសុំគោលការណ៍ពីលោកព្រះរាជអាជ្ញាដើម្បីទៅឆែកផ្ទះជនសង្ស័យឈ្មោះ រស់ រស្មី ដែលមានទីតាំងស្ថិតនៅភូមិសែនសុខ៣ សង្កាត់ឃ្មួញ បានរកឃើញថ្នាំញៀន១កញ្ចប់តូច និងឧប្បកណ៍ប្រើប្រាស់មួយចំនួនថែមទៀត។

សមត្ថកិច្ចបានបន្តទៀតថាជនសង្ស័យទាំង៤នាក់ខាងលើទី១មានឈ្មោះ លី សុខទាវ ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិសែនសុខ៦ ទី២ឈ្មោះ លី សុខតាយ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ឃ្មួញ ទី៣ឈ្មោះ ចាន់ រស្មី អាយុ២១ឆ្នាំ ស្នាក់នៅភូមិសែនសុខ៣ សង្កាត់ឃ្មួញ និង៤ឈ្មោះ រស់ សម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ជួញដូរ)។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួម និងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់