ព្រះសីហនុៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីក្មេងប្រុសស្រី២នាក់បងប្អូនបង្កើតលង់ទឹកស្លាប់ នៅក្នុងរណ្តៅដីមួយកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១ និង៥០នាទីព្រឹក ថ្ងៃទី១២ ខែសីហាឆ្នាំ២០១៧ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្មេងប្រុសស្រីរងគ្រោះទាំង២នាក់ ទី១ឈ្មោះ សុខ លក្ខិណា ភេទស្រី អាយុ១៣ឆ្នាំ និងប្អូនប្រុសឈ្មោះ សុខ ធីគា អាយុ៩ឆ្នាំ មានឪពុកឈ្មោះ សុខ កុយ និងម្តាយឈ្មោះនាក់ សុគន្ធា ។
សាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់