ក្រចេះ: ករណីអគ្គិភ័យមួយបានកើតឡើងឆេះផ្ទះអស់ទាំងស្រុង កាលពីវេលាម៉ោង១០ និង១៦នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ នៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ។
ម្ចាស់ផ្ទះឈ្មោះ ភិន ចាន់និត អាយុ៣៩ឆ្នាំ និងប្រពន្ធឈ្មោះ នេត ចាន់នី អាយុ៣៤ឆ្នាំ នៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ផ្ទះទំហំ៥គុណ៨ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តា ឆេះទាំងស្រុងសម្ភារៈខូចខាតគិតជាប្រាក់ ប្រហែល ១ម៉ឺនដុល្លារ។
មូលហេតុ ឆេះពីភ្លើងចង្រ្កាន ហើយប្រើប្រាស់រថយន្តពន្លត់អភ្គិភ័យ ចំនួន២គ្រឿង បានចេញបាញ់ពន្លត់ មិនរាលដាលទៅផ្ទះផ្សេងទៀត អស់ទឹកចំនួន៣ រថយន្ត៕






មតិយោបល់