ព័ត៌មានជាតិ

សង្ស័យស្រវឹង បុរសម្នាក់ជិះម៉ូតូលឿន ប៉ះទង្គិចជាមួយរថយន្តពីរគ្រឿង រងរបួសធ្ងន់ធ្ងរ

ភ្នំពេញៈ តាមសមត្ថកិច្ច បានឲ្យដឹងថា បុរសម្នាក់សង្ស័យស្រវឹង ជិះម៉ូតូយ៉ាងលឿន មិនប្រុងប្រយ័ត្ន ទាក់ដៃចង្កូតរថយន្តកុងតឺន័រ ដែលចតទុកចោលនៅចិញ្ចើមផ្លូវ ក៏រេចង្កូតទៅបុករថយន្តមួយទៀត បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាម៉ុយ បញ្ជូនមន្ទីរពេទ្យភ្លាមៗផងដែរ។

ហេតុកាណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតទ្បើតនៅវេលាម៉ោង ២ និង ០៥នាទីទៀបភ្លឺថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៧ តាមបណ្តោយមហាវិថីព្រះស៊ីសុវត្តិ ម្តុំផែថ្ម សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ បុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រីម សេរី ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GA-3172 ជិះតែម្នាក់ឯង តាមបណ្តោយមហាវិថីព្រះស៊ីសុវត្តិ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ បានទាក់ដៃចង្កូតនិងរថយន្ត ដែលចតនៅចិញ្ចើមផ្លូវ ក៏រេចង្កូតទៅបុករថយន្តដឹកឥវ៉ាន់ ពាក់ស្លាកលេខ ភ្នំពេញ 3D-3652 ពេញទំហឹង បើកដោយបុរសម្នាក់ ក្នុងទិសដៅបញ្រ្ចាស់គ្នា បណ្តាលឲ្យបុរសជិះម៉ូតូរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាម៉ុយបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកបុរសបើករថយន្តដឹកឥវ៉ាន់ បានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ជើគោក បានចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុ
កការិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញ ដើម្បីរងចាំភាគីទាំងសងខាងធ្វើការដោះស្រាយ នៅពេលក្រោយ៕

មតិយោបល់