ព័ត៌មានជាតិ

កូរ៉ូឡា វាក់អើជាមួយម៉ូតូកង់បី ក៏ទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ មិនអស់ល្បឿនបន្តទៅបុកគំនរសំរាមទៀត

ភ្នំពេញ: បើតាមសមត្ថកិច្ច បានឲ្យដឹងថា បុរសម្នាក់បើករថយន្ត កូរ៉ូឡា មួយគ្រឿង ធ្វើដំណើរមកដល់ម្តុំផ្សារក្រមួន បានវាក់អើ ជាមួយនិងម៉ូតូកង់បី មួយគ្រឿង បណ្ដាលឲ្យបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ ខណ:រថយន្តល្បឿន ក៏ជ្រុលចង្កូតទៅចូលគំនរសំរាម គល់ជាប់បើកទៅមុខលែងរួច សំណាងល្អមិនមាននណារម្នាក់រងរបួសនោះទេ។

បណ្តាលឲ្យរងការខូចខាតផ្នែកខាងឆ្វេងម្ខាងយ៉ាងដំណំ តែមិនបង្កឲ្យមានមនុស្សរងរបួសនោះទេ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២២ និង៣០នាទីយប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។​

តាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2J- 3252 បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅជើងទៅត្បូង ខណ:ធ្វើដំណើរមកដល់កន្លែងកើតហេតុខាងលើ ម្តុំផ្សារក្រមួន អ្នកបើកបរបានវាក់អើជាមួយ និងម៉ូតូកងបីមួយគ្រឿង ​បណ្ដាលឲ្យរថយន្តជ្រុលចង្កូត ទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង មិនទាន់អស់ល្បឿនក៏បន្តទៅបុកចូលគំនរសំរាម គល់ជាប់បើកទៅមុខលែងរួច ដោយរថយន្ត រងការខូចខាតផ្នែកមុខខាងឆ្វេងយ៉ាងដំណំ ចំណែកឯក្បាលព្រួញពុះចែកទ្រូងផ្លូវ បានខូចខាតអស់មួយកង ។​

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំការដោះស្រាយ៕

មតិយោបល់