ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះចុះបិទទីតាំង បិតស្រា និងលក់ស្រាស បណ្ដោះអាសន្ន នៅស្រុកបរិបូណ៌

កំពង់ឆ្នាំងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០២០ លោកវរៈសេនីយ៍ត្រី សេង ឌី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឆ្នុកទ្រូ និងមន្ត្រី បានចុះសហការជាមួយ អាជ្ញាធរស្រុក ឃុំ កងរាជអាវុធហត្ថ និងមន្ត្រីបរិស្ថាន ដឹកនាំដោយលោក ប៉ាត សាវ៉ាន អភិបាលរងស្រុកបរិបូណ៌ បានចុះបិទទីតាំង បិតស្រា និងលក់ស្រាស បណ្ដោះអាសន្ននៅក្នុងឃុំ ឆ្នុកទ្រូ ក្នុងនោះដកហូតស្រាស ១៥ កាន យកមករក្សាទុកនៅសាលាស្រុកបរិបូណ៌ ៕

មតិយោបល់