ព័ត៌មានជាតិ

Update៖ ទុស្សេចរន្តអគ្គិសនី ឆាបឆេះលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់១៨ខ្នងទាំងព្រឹកនៅបឹងទំពុន

ភ្នំពេញៈ អគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅនិងបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៣៧១ ក្បែរស្ថានីយបូមទឹក ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍នេះ អគ្គិភ័យនេះបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់១៨ខ្នង ប្រើរថយន្តបាញ់ពន្លត់អស់១៤គ្រឿង ចំណាយពេលបាពន្លត់រយៈពេលអស់១ម៉ោងទើបរលត់ជាសន្ថាពរ។ ក្នុងហេតុការណ៍នេះមិននរណាម្នាក់រងរបួសទេ ហើយទីតាំងខាងនេះគឺបានឆាបឆេះជាលើកទី២ហើយ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា អគ្គិភយ័ខាងលើនេះគឺបណ្តាលមកពីទុស្សេចរន្តអគ្គិសនី៕

https://youtu.be/uy4TOl7CumM

មតិយោបល់