ម្ចាស់គណនី YouTube ដ៏ល្បីល្បាញមួយរូប ដែលមានចំនួន Follower រហូតដល់ទៅជិត ៥ លាននាក់ បានចេញវីដេអូណែនាំពីទូរសព្ទ iPhone 8 ថ្មីស្រឡាងមួយ ដែលមានការអធិប្បាយយ៉ាងក្បោះក្បាយ ផ្អែកតាមព័ត៌មានចចាមអារ៉ាម និងក្រៅផ្លូវការបែកធ្លាយកន្លងមក។
ក្នុងវីដេអូរយៈពេល ៤:៥៣ នាទី ដែលដាក់បង្ហោះលើគណនី YouTube ឈ្មោះ Marques Brownlee បានបង្ហាញយ៉ាងច្បាស់ជាក់ស្តែងអំពី iPhone 8 ដែលត្រូវបានគេផលិតឡើងដោយចម្លងតាមគំរូម៉ូដរបស់វាខុសៗគ្នាបែកធ្លាយកន្លងមក និងបានធ្វើការប្រៀបធៀបជាមួយ iPhone ជំនាន់បច្ចុប្បន្ន និង Samsung ម៉ូឌែលចុងក្រោយ។
ដូច្នេះ ដើម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទាំងអស់ទស្សនា ថ្លឹងថ្លែង និងរងចាំអ៊ុតមើលជាមួយ Post Tech ទាំងអស់គ្នា ថាតើ iPhone ស៊េរីឆ្នាំ ២០១៧ នេះ ដែលគេជឿថា នឹងចេញនៅអំឡុងថ្ងទី ៦-៩ កញ្ញា ខាងមុខនឹងមានរូបរាងដូច្នោះមែន ឬក៏យ៉ាងណា?
មតិយោបល់