ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះជប៉ុនមួយគ្រឿង នៅភាគខាងលិចប្រទេស

ជប៉ុន: តាមសេចក្ដីរាយការណ៍ នៅថ្ងៃច័ន្ទនេះ បានឲ្យដឹងថា យន្តហោះធុនតូចជប៉ុនមួយគ្រឿង ទំនងជាបានធ្លាក់នៅតំបន់ភ្នំមួយ ស្ថិតនៅភាគខាងលិចខេត្តណារ៉ា។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃ ១៤ ខែសីហា ឆ្នាំ២០១៧។

ការសន្និដ្ឋាននេះ បានធ្វើទ្បើងបន្ទាប់ពីមានការសង្ស័យថា បំណែកនៃយន្តហោះតូចមួយ ត្រូវបានគេមើលឃើញថា កំពុងឆាបឆេះនៅតំបន់នោះ ដោយប៉ូលិសមូលដ្ឋាន និងនាយកដ្ឋានពន្លត់អគ្គីភ័យ ក៏បានទៅពិនិត្យមើលផងដែរ ដើម្បីចង់ដឹងថាតើវាជាបំណែកយន្តហោះធុនតូចមួយ ដែលបានបាត់ការទាក់ទងនៅពេលថ្មីៗនេះឬយ៉ាងណា។

សូមជំរាបថា មនុស្សពីរនាក់ បានជិះនៅលើយន្តហោះនោះ ដែលវាបានហោះចេញនៅវេលាម៉ោង ១១ និង៥៧ នាទីព្រឹក (ម៉ោងក្នុងស្រុក) ពីអាកាសយានដ្ឋាន Yao ក្នុងទីក្រុងអូសាកា ទៅកាន់អាកាសយានដ្ឋានហ្វ៊ូគូស៊ីម៉ា បន្ទាប់ពីបានបាត់ការទាក់ទង។

ប្រភពពីអ្នកស្រុកនៅទីនោះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ពួកគេបានឮសំទ្បេងប៉ះទង្គិចអ្វីមួយនៅព្រឹកថ្ងៃច័ន្ទនេះ ហើយមានអារម្មណ៍ថា ដូចជាមានសំទ្បេងរញ្ជួយដីផងដែរ៕

មតិយោបល់