ព័ត៌មានជាតិ

រន្ធត់! បុរសម្នាក់ធ្លាក់ពីលើទូកជាប់មងនេសាទក្នុងសមុទ្រ លង់ស្លាប់យ៉ាងអាណោចអាធ័ម

កោះកុងៈ លោកអធិការស្រុកមណ្ឌលសីមា បានប្រាប់Post Newsថា មានបុរសម្នាក់ បានធ្លាក់ពីលើទូកអូសចូលក្នុងទឹកសមុទ្រទាក់ជាប់នឹងមង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទី យប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុច អាឡាតាន់ខាងលិច ភ្នំដាវ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈិន អឿន ភេទប្រុស អាយុ៣៥ឆ្នាំ បានធ្លាក់ពីលើទូកអូសចូលក្នុងទឹកសមុទ្រ ជាប់នឹងមងពីក្រោយទូកបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុសាកសពបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តប៉ាក់ខ្លង។ ចំណែកឯម្ចាស់ទូក
នឹងកូនដៃម្នាក់ទៀត ត្រូវបានបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ស្រាវជ្រាវបន្តទៀត៕

មតិយោបល់