ភ្នំពេញៈ បុគ្គលិកក្រុមហ៊ុនសេវាកម្មទូរស័ព្ទ Smart ម្នាក់ ត្រូវជាប់ខ្នោះ ខណៈសមត្ថកិច្ចខណ្ឌដង្កោដាក់គោលដៅឆែកអាវុធជាតិផ្ទុះ ក៏បានឆែកឆេររូបគាត់ រកឃើញថ្នាំញៀនចំនួន១០កញ្ចប់តូច និងលុយចំនួន១០០០ដុល្លារ កាលពីវេលាម៉ោង៧ និង៣០នាទីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ២១៧ ភូមិមល័ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្សយ័មានឈ្មោះ ឆាយ ប៊ុនថា អាយុ៣៤ឆ្នាំ មុខរបរក្រុមហ៊ុនសេវាកម្មទូរស័ព្ទ Smart ស្នាក់នៅសង្កាត់បឹងកេងកង ខណ្ឌចំការមន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនខាងលើនេះ រូបគេបានយកទៅផ្ញើតាមឡានឲ្យម៉ូយ នៅឯខេត្តកំពុងចាម បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីកសាងសុំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕
https://youtu.be/KsSUkFQW7l4
មតិយោបល់