សៀមរាបៈ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៦និង៣០នាទីព្រឹក មានករណីមនុស្សធ្វើអត្តឃាត បានយកខ្សែនីឡុងពណ៌ស ចងកសម្លាប់ខ្លួននៅដើមឈើកន្ទ្រៀក នៅវាលស្រែខាងកើតភូមិត្រពាំងថ្នល់ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានចំងាយ១០០០ម៉ែត្រពីភូមិ ។
សពជនរងគ្រោះឈ្មោះ ញ្ញ៉ាន វុទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិ-ឃុំកើតហេតុ។
តាមការឆ្លើយបំភ្លឺពីឈ្មោះ ឃឿន ធឿន ភេទស្រី អាយុ៥៤ឆ្នាំ ត្រូវជាម្ដាយបង្កើត សពនៅភូមិត្រពាំងថ្មល់ ឃុំកន្រ្ទង ស្រុកប្រាសាទបាគង ខេត្តសៀរាប បានឲ្យដឹងថា កូនរបស់គាត់មានជំងឺសរសៃប្រសាទខួរក្បាល ហើយរកសម្លាប់ខ្លួន ជាច្រើនលើកមកហើយ។
ចំពោះសមត្ថកិច្ចតាមការពិនិត្យ និងសន្និដ្ឋានរបស់កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង សពខាងលើ ពិតជាបានចងកសម្លាប់ខ្លួនឯង ពិតប្រាកដមែន និងពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនោះទេ ។ បន្ទាប់មកសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រវេណី៕
មតិយោបល់