ព្រៃវែងៈ នៅវេលាម៉ោង ៦និង៣០ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចប្រទះឃើញរថយន្តកាមរីមួយគ្រឿង ទុកចោលគួរឲ្យសង្ស័យ នៅចំណុចមុខដេប៉ូប្រេងឥន្ធនៈ យីហោ (ផែង ណាន) ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៨ ចន្លោះគៅឡូម៉ែត្រ៦៤-៦៥ ក្នុងភូមិសាស្ត្រភូមិទ្រា ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។
រថយន្តខាងលើម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK 6435 ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ យកមកទុកចោលនៅកន្លែងប្រទះឃើញ។
ក្រោយសមត្ថកិច្ចត្រួតពិនិត្យរថយន្ត រកឃើញលេខទូរស័ព្ទនៅក្នុងរថយន្ត រួចក៏ធ្វើការទំនាក់ទំនងតាមលេខទូរសព្ទ ទើបដឹងម្ចាស់រថយន្តឈ្មោះ ជុំ វុត្ថា រស់នៅខេត្ត តាកែវ ហើយរថយន្តដែលប្រទះឃើញនោះ ត្រូវបានជនសង្ស័យលួចយក កាលពីវេលាយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩។
បច្ចុប្បន្ន សមត្ថកិច្ចយករថយន្តខាងលើ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពារាំង៕
មតិយោបល់