ព័ត៌មានជាតិ

រាជ បូរី តារាចម្រៀងក្នុងផលិតកម្មក្លាស៊ិច ជួបឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍

(បន្ទាយមានជ័យ)៖​ លោក​ រាជ​ បូរី​ តារាចម្រៀងក្នុងផលិតកម្មក្លាស៊ិចដែលមហាជនតែងទទួលស្គាល់នោះ ពេលនេះលោកបានស្លាប់បាត់បង់ជីវិតហើយក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយនាក្រុងប៉ោយប៉ែត នៅម៉ោងប្រមាណ៩:៣០នាទីយប ថ្ងៃទី១៦ខែមេសាឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៥ត្រង់ចំណុចមុខវត្តសុធីរ៉ាមស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​

    

សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបាននិយាយថា​លោក​ រាជ​ បូរី​ រួមជាមួយមិត្តភក្តិបានរងគ្រោះថ្នាក់បន្ទាប់ពីចេញមកពីដើរលេងនៅប្រទេសថៃ។​ហើយមកដល់ក្រុងប៉ោយប៉ែតក៏នាំគ្នាបើករថយន្តបាឡែនពាក់ស្លាកលេខ ភ្នំពេញ 2AH- 7851សំដៅទៅភ្នំពេញតែមកដល់ចំនុចកើតហេតុបានឡើងជែងជាមួយរថយន្តក្រុងដឹកអ្នកដំណើរKSOមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ3B-4814ដែលបើកបរទិសដៅស្របគ្នា។​ឡើងជែងមិនផុត​រថយន្តក្រុងបានបុករុញគូថរថយន្តតារាចម្រៀងរូបនោះឲ្យធ្លាក់វាលស្រែក្រឡាប់ជាច្រើនត្រឡប់បណ្តាលឲ្យមានមនុស្សពីរនាក់បានស្លាប់បន្ទាប់បញ្ជូនដល់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតនិងម្នាក់ទៀតរងរបួសស្រាល។​ អ្នកស្លាប់ទាំងពីរនាក់មួយឈ្មោះ​ រាជ​ បូរី​ ភេទប្រុសអាយុ៣០ឆ្នាំជាតារាចម្រៀងនិងមួយទៀតឈ្មោះ​ ចន​ ចាន់ថន​ ភេទស្រីអាយុ៧០ឆ្នាំ។​

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯរាជធានីភ្នំពេញ។

មតិយោបល់