ព័ត៌មានជាតិ

កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ និងថ្នាំញៀន៥កញ្ចប់ថង់តូច!

ភ្នំពេញៈ កាលពីវេលាម៉ោង២និង៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យល្បាតពួនស្ទាក់ក្នុងភូមិសាស្រ ក្នុងសង្កាត់ស្ទឹងមានជ័យ ដល់ចំណុចផ្លូវបេតុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏ប្រទះឃើញមនុស្សប្រុស២នាក់ ឈរគួរឲ្យសង្ស័យក៏ត្រួតពិនិត្យ រកឃើញថ្នាំញៀន៥កញ្ចប់ថង់តូចដែលលាក់នៅជិតក្បែខ្លួន។

ជនសង្ស័យទី១ឈ្មោះ ឈាង លីហ៊ាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតភូមិក្រូច ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងជនសង្ស័យទី២ឈ្មោះ ឆក ម៉ាប់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើយភូមិក្រូច ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។​

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់បន្តទៀត៕

https://youtu.be/WWVN6RIHSsQ

មតិយោបល់