ព័ត៌មានជាតិ

Update៖ រសៀលនេះបញ្ជូនបុរសម្នាក់ ទាញដុំដ្ឋគប់ធុងទឹកអំពៅខ្ទាតបោកក្បាល ទារកអាយុ១១ខែបណ្តាលឲ្យរបួសធ្ងន់ មកតុលាការ

កណ្តាលៈ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ កម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបញ្ជូនបុរសកំហឹងទល់កំហល់ ទាញដុំដ្ឋគប់ធុងទឹកអំពៅខ្ទាតបោកក្បាល ទារកទើបមានអាយុ១១ខែបណ្តាលឲ្យរបួសធ្ងន់មកតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ខណៈនេះបុរសដែលជាជនបង្ករកំពុងស្ថិតក្រោមការសាកសួររបស់តំណាងអយ្យការ។

សូមបញ្ជាក់ថា កើតហេតុនៅវេលាម៉ោង៥និង២៥នាទី ល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ចំណុចមុខផ្ទះជនរងគ្រោះ ក្នុងភូមិពោធិរាម្មា(ក) ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។

មុនពេលកើតហេតុ កន្លងមកជនសង្ស័យធ្លាប់មានទំនាស់ពាក្យសម្ដីជាញឹកញាប់ ជាមួយឈ្មោះហេង ហ៊ីម ភេទស្រី ត្រូវជាមីងរបស់ជនរងគ្រោះ ។ លុះនៅថ្ងៃកើតហេតុខាងលើជនសង្ស័យ នឹកឃើញខឹងឈ្មោះ ហេង ហ៊ីម ពីរឿងកន្លងមក ក៏បានយកដុំឥដ្ឋមកគប់ធុងទឹកអំពៅរបស់ ហេង ហ៊ីម ពេលនោះដុំឥដ្ឋត្រូវចំគំរបធុងទឹកកកបណ្តាលឲ្យផ្លាតត្រូវក្មេងរងគ្រោះ ដែលម្តាយកំពុងតែពរនៅដៃចំ ចំហៀងក្បាលបែកចេញឈាមសន្លប់តែម្តង។

បច្ចុប្បន្នក្មេងរងគ្រោះត្រូវបញ្ជូនទៅ មន្ទីពេទ្យប្រទេសវៀតណាម ។ ចំណែកជនសង្ស័យ និងវត្ថុតាងដុំឥដ្ឋ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំ រឿងចាត់ការតាមនីតិវិធី។

ចំណែកជនសង្ស័យ ផល សុខទី និងវត្ថុតាងដុំឥដ្ឋ ត្រូវបាន បញ្ជូនមកកាន់អធិការដ្ឋាននគរបាល ដើម្បីក៏សាងសំណុំ រឿងចាត់ការតាមនីតិវិធី៕

មតិយោបល់