ប៉ៃលិនៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់បានយកថ្នាំពុល ( ថ្នាំសម្លាប់សត្វល្អិត Wavatox 585EC ) មកផឹកដើម្បីបញ្ចប់ជីវិត ព្រោះតែតូចចិត្តនឹងពាក្យសម្តីរបស់ប្រពន្ធ តែមិនស្លាប់បណ្តាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៤ ខែសីហាឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកលាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះមានឈ្មោះ មេន សុំអឿន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកលាលាក្រៅ ខេត្តប៉ៃលិន ដោយមានប្រពន្ធ ឈ្មោះ ម៉ម សៀវមី អាយុ២៣ឆ្នាំ មានកូន២នាក់ ក្នុងនោះមានស្រីម្នាក់។
ចំណែកមូលហេតុនៃការផឹកថ្នាំពុលធ្វើអត្តឃាតនេះ បណ្តាលមកពីផឹកស្រាស្រវឹង ខឹងប្រពន្ធស្ដីឲ្យធ្វើឲ្យមានការតូចចិត្ដនិងពាក្យសម្ដីរបស់ប្រពន្ធ ទើបសម្រេចចិត្ដផឹកថ្នាំពុលធ្វើអត្តឃាតតែម្ដង។
បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់ មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដើម្បីធ្វើការសង្គ្រោះបន្ទាន់។ តែសូមបញ្ជាក់ផងដែរថា បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្ដប៉ៃលិន ដើម្បីឲ្យក្រុមគ្រូពេទ្យធ្វើការតាមដានស្ថានភាពជំងឺ៕
មតិយោបល់