ព័ត៌មានជាតិ

សារាយសមុទ្រ​ជួយ​ជំរុញ​ពោះវៀន​ក​ន្ទ្រា​ក់​បាន​ល្អ និង​ជា​ថ្នាំ​ការពារ​ការ​លើសឈាម​

សារាយ​សមុទ្រ ជា​អាហារ​មួយ​ប្រភេទ ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុ​ខនិច ជាច្រើន ដូចជា​សារធាតុ​រ៉ែ ជាតិ​អ៊ីយ៉ូត ប៉ូ​តា​ស្យ៉ូ​ម ជាតិ​កាល់​ស្ស៉ូ​ម និង​វីតាមីន​ជាច្រើន​ផ្សេង​ទៀត​ដែល​ជំនួយ​ដល់​សុខភាព​របស់​មនុស្ស​។​ក្រៅពីនេះ នៅក្នុង​សារាយសមុទ្រ​នៅ មាន​អាស៊ីត​ខ្លាញ និង អាស៊ី​ត ពពួក​ស្ករ ។​
សារាយ​សមុទ្រ​
​សារៈប្រយោជន៍ នៃ​ការទទួល​អាហារ​សារាយសមុទ្រ​នេះ អាច​ការពារ​ជំងឺពកក ការពារ​ជំងឺលើសឈាម និង​សរសៃឈាម​រឹង​។​ម្យ៉ាងវិញទៀត​វា​មាន​សារជាតិ​បាស ដែល​ជា​កត្តា​លី​ករ​ជួយ​ជំរុញ ម៉េតា​ប៉ូលីស នៃ​សារធាតុ​ខ្លាញ​ក្នុង​ឈាម ជួយ​ឲ្យ​ពោះវៀន​ដើរ​ស្រួល ។​
​ដើម្បី​ចម្អិន​សារាយសមុទ្រ​កុំឲ្យ​បាត់បង់​សារធាតុ​រ៉ែ​នោះ មាន​វិធី​ម្យ៉ាង​គត់​គឺ​ចំហុយ ដែល​ធ្វើឲ្យ​ពោះវៀន​កន្ទ្រាក់​បានល្អ​៕

មតិយោបល់