ព័ត៌មានជាតិ

ប្រើរណាអារកសម្លាប់ក្មេងប្រុសអាយុ៥ឆ្នាំ អាវុធហត្ថឃាត់ខ្លួន២នាក់

បាត់ដំបង: នៅវេលា០១ និង៣០នាទីទាបភ្លឺ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថស្រុកសំឡូត ឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីមនុស្សឃាត នៅចំណុចក្រុមទី០៥ភូមិព្រៃធំ ឃុំកពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។

ប្រភព​ឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ហេង ហ៊ិន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង និងបក្សពួកម្នាក់ ឈ្មោះ មិត្ត ប៉ុច ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅ និង មុខរបរមិនពិតប្រាកដ បានធ្វើសកម្មភាពយករណាអាទឹកកក ទៅអាករសម្លាប់ក្មេងម្នាក់ មានឈ្មោះ ខា បញ្ញា ភេទប្រុស អាយុប្រាំឆ្នាំ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ មូលហេតុដែលធ្វើឲ្យជននេះ យករណាទៅអារក​ជនរងគ្រោះ បណ្តាលមកពីជនសង្ស័យបានបែកថ្នាំ។​

បច្ចុប្បន្ន: ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំង កងរាជអាវុធហត្ថ ស្រុកសំឡូតឃាត់ខ្លួនយកមកបំភ្លឺនៅទីស្នាក់ការកំពង់ល្ពៅ ចំណែកឯសាសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីយ៍៕

photo_2016-05-31_14-05-34

photo_2016-05-31_13-57-06

មតិយោបល់