បាត់ដំបង:កាលពីថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង០៩និង០០នាទីនគរបាលស្រុកថ្មគោលបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ឆោម ឆៃយ៉ាភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិបាយដំរាំ ឃុំបាយដំរាំស្រុកបាណន់ ខេត្តបាត់ដំបង បានប្ដឹងទៅលើក្រុមក្មេងទំនើង០១ក្រុមមានគ្នាប្រ មាណពី០៥នាក់ ទៅ០៦នាក់ ជិះម៉ូតូ០៣គ្រឿងបានធ្វើសកម្មភាព ប្រើប្រាស់ខ្សែក្រវាត់ និងជំពាមកៅស៊ូ វាយនិងបា-ញ់មកលើខ្លួនបណ្ដាលឱ្យរងរបួសត្រង់កំភួនដៃខាងស្ដាំម្រាមដៃខាងឆ្វេង និងចង្កេះខាងឆ្វេង កាលពីថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង១៦និង០០នាទីនៅចំណុចក្រុមទី១៤ ភូមិវាលទ្រា ឃុំអូរតាគីស្រុកថ្មគោលខេត្តបាត់ដំបង។
ក្រោយទទួលបណ្ដឹងនេះរួចមកនិងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេ នីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោលបានដឹកនាំកម្លាំងផ្នែកជំនាញ រួមជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលតាម៉ឺន ធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១៥និង០០ នាទីឃាត់បានជនសង្ស័យចំនួន០២ នាក់ឈ្មោះ អឿន លីហួរភេទប្រុស អាយុ—ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោលនិង ឈ្មោះ ឈឿន វ៉ាន់ឆាយភេទប្រុស អាយុ —ឆ្នាំ រស់នៅភូមិសំរោង ឃុំតាម៉ឺនស្រុកថ្មគោល មកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុក។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក មួយចំនួនទៀតពិតជាបានធ្វើសកម្មភាព ប្រើប្រាស់ខ្សែក្រវាត់ និងជំពាមកៅស៊ូ វាយ និងបា-ញ់ទៅលើជនរងគ្រោះខាងលេីពិតប្រាកដមែន ហេីយមូលហេតុដោយសារជនរងគ្រោះជិះម៉ូតូធ្វេីឱ្យខ្ទាតថ្មមកត្រូវខ្លួនទេីបក្រុមខ្លួនធ្វេី សកម្មភាពបែបនេះ។
បច្ចុប្បន្នជនសង្ស័យអធិការដ្ឋាននគរបាលស្រុករៀបចំសំណុំរឿងចាត់ ការតាមនីតិវិធីច្បាប់ រីឯបក្សពួកផ្សេងទៀតសមត្ថកិច្ចកំណត់អត្តសញ្ញាណបានរួចហេីយ៕
មតិយោបល់