ព័ត៌មានជាតិ

សង្ខាមិនទៀង! ស្រវឹងពេលយប់ ព្រឹកឡើងដេកស្លាប់

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាកាលពីយប់មិញ ស្រាប់តែព្រឹកឡើង ត្រូវបានសាច់ញាតិប្រទះឃើញដេកស្លាប់ និងបានបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះសង់ថ្មីមួយកន្លែង ផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់នោះមានឈ្មោះ ញឹម ម៉ាន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះកើតហេតុ ជាមួយបងថ្លៃ មានប្រពន្ធឈ្មោះ ចន ចរិយា អាយុ៣៧ឆ្នាំ មានកូន៣នាក់ ប្រុសម្នាក់ ស្រី២នាក់ រស់នៅជាមួយគ្នា មានស្រុកកំណើតនៅ ភូមិត្រោក ឃុំ ប្រធាតុ ស្រុកកំពុងត្របែក ខេត្តព្រៃវែង។

សាកសព ក្រោយពីនគរបាលជំនាញខណ្ឌចុះទៅពិនិត្យ នឹងធ្វើរកោសល្យវិច័យ ឃើញថា សាកសពបានស្លាប់ដោយគាំងបេះដូង ហើយសាច់ញាតិ ក្រុមគ្រួសារ ក៏មិនបានប្តឹងផ្តល់អ្វីដែរ ដោយស្នើរសុំឲ្យសមត្ថកិច្ច ជួយបញ្ជាក់លិខិតមរណ:ភាព ហើយដឹកសាកសពទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ៕

មតិយោបល់