បាត់ដំបងៈ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន។
ការចាប់ឃាត់ខ្លួននៅវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចក្រុមទី១៤ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ធាននគរបាលខេត្តបាត់ដំបង បានចុះធ្វើការបង្រាបករណីជួញដូរគ្រឿងញៀនហាមឃាត់ខុសច្បាប់ ក្នុងបទល្មើសជាក់ស្ដែង។
ក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យបានចំនួន២នាក់ ទី១ ឈ្មោះ ប៊ាន សីហា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងទី២ឈ្មោះ ភឿត សុភា ភេទប្រុសអាយុ២០ឆ្នាំ ស្នាក់នៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តដំបង។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទតំហ្វេតាមីន ម៉ាទឹកកកICE ចំនួន១ថង់ទម្ងន់១១,៧៨ក្រាម,ទូរសព្ទដៃចំនួន១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ៕
https://youtu.be/AdMZJlBe5o4
មតិយោបល់