ព័ត៌មានជាតិ

ជនជាតិបរទេសម្នាក់ អង្គុយស្លាប់នៅលើសាឡុង

ព្រះសីហនុៈ មានការភ្ញាក់ផ្អើលមួយដោយ ប្រទះឃើញបុរសជនជាតិបរទេស ម្នាក់ អង្គុយស្លាប់នៅលើពូកសាឡុង ដោយមិនដឹងមូលហេតុ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ កាលពីវេលាម៉ោង១១:១៥នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ក្នុងបន្ទប់ជួលលេខ៤០២ ជាន់ទី៣ នៃផ្ទះជួលមួយកន្លែង ស្ថិតភូមិ២ សង្កាត់លេខ២ ក្រុងខេត្តព្រះសីហនុ។

នគរបាលបានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ BURGOYNE JR JOHN JAMES ភេទប្រុស កើតថ្ងៃទី០៨-១២-១៩៥៣ សញ្ជាតិ អាមេរិក កាន់លិខិតឆ្លងដែនលេខ 488177511 សុពលភាពថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។

ប្រភព បានបន្ដថា ជនរងគ្រោះនេះ បានចូលមកស្នាក់នៅផ្ទះជួលនៅថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០១៣ ដែលមកដល់ពេលនេះ មានរយៈពេលជិត៣ឆ្នាំមកហើយ។ សមត្ថកិច្ចបានបន្ដទៀតថា ម្ចាស់ផ្ទះជួលមានឈ្មោះ ហួន សុម៉ាលី ភេទស្រីអាយុ ៣៥ឆ្នាំ មុខរបរលក់ដូរ ស្ថិតភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។

បច្ចុប្បន្ននេះ សាកសពបានរក្សាទុក នៅកន្លែងដដែល ដោយរង់ចាំសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្ត្រ និងគ្រូពេទ្យជំនាញមកធ្វើការត្រួតពិនិត្យសាកសព៕

IMG_2638IMG_2642IMG_2637

មតិយោបល់