ប្រេស៊ីល: កូនប្រុសពៅរបស់លោកប្រធានាធិបតីបណ្តោះអាសន្នប្រទេសប្រេស៊ីល Michel Temer មានអាជីវកម្មផ្តាច់មុខដោយស្របច្បាប់ ដែលមានតម្លៃទឹកប្រាក់តិចជាង ២លានរ៉េអាល់ ស្មើនឹង ៥៦០.០០០ដុល្លារអាមេរិក ស្ថិតនៅក្នុងតំបន់ O Estado de Sao Paulo។
ក្មេងប្រុសអាយុ៧ឆ្នាំរូបនេះ ដែលគេមានឈ្មោះថា Michel គឺជាម្ចាស់តែមួយគត់នៃអគារពាណិជ្ជកម្មធំពីរកន្លែង នៅក្នុងសង្កាត់នៃទីក្រុង Sao Paulo។ លោក Temer បានក្លាយជាអនុប្រធានាធិបតីរបស់លោកស្រីប្រធានាធិបតី Dilma Rousseff កាលពីក្នុងឆ្នាំ២០១៤ លោកបានឲ្យមន្ត្រីអគ្គលេខាធិការដ្ឋានចំណូលសហព័ន្ធប្រកាសសម្បត្តិមានតម្លៃទឹកប្រាក់តែ ១៩០.០០០រ៉េអាល់ ស្មើនឹង ៥៣,២០០ដុល្លារសហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា តម្លៃសម្បត្តិលោក Temer បានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០០៦ នៅពេលដែលលោកត្រូវបានគេបោះឆ្នោតទៅសភានោះ។ កាលពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៤ តម្លៃអចលនទ្រព្យរបស់លោកបានកើនឡើងក្នុងអត្រាពីរដង ខ្ពស់ជាងអត្រាអតិផរណានៃរយៈពេលនេះ៕
មតិយោបល់