ភ្នំពេញៈ យោងតាមគេហទំព័រហ្វេសប៊ុករបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នៅវេលាម៉ោង ១០និង២០នាទី និងមានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី4 (GS4-F2) ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ៖ (1) តាមបណ្តោយផ្លូវជាតិលេខ2 ចាប់ពីចំនុចភូមិព្រែកហូរខាងកើត និងខាងលិច សង្កាត់ព្រែកហូរ រហូតដល់ រោងចក្រអគ្គិសនីទី2 (C2) ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ទី(2) ចាប់ពីចំនុចគល់ស្ពានព្រែកហូរ តាមបណ្ដោយផ្លូវ115 រហូតដល់ ភូមិខ្ពបវែងមួយ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។ ក្រុមការងារបច្ចេកទេសកំពុងធ្វើការត្រួតពិនិត្យ និងស្វែងរកកំហូច ដើម្បីជួសជុលឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញនៅវេលាម៉ោង 10:47នាទី។
ដោយឡែកករណីផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នរយៈពេល១ម៉ោងកន្លះ ចាប់ពីម៉ោង១០និង៣០នាទី រហូតដល់ម៉ោង១៣ៈ០០ នៅថ្ងៃទី31 ខែឧសភា ឆ្នាំ2016។
ចំពោះករណីនេះនិងកើតមាននៅក្នុងតំបន់មួយចំនួនដែលស្ថិតនៅ (1)ភូមិឫស្សី (ក្រុម17 និង18) សង្កាត់ស្ទឹងមានជ័យ (2) ភូមិចំរើនផល ភូមិសន្សំកុសល សង្កាត់បឹងទំពុន និង សង្កាត់ទំនប់ទឹក ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប៉ុងភ្លើងចូលត្រង់ស្វួរដែលដាក់តម្លើងថ្មី៕
មតិយោបល់