ទីក្រុង Jerusalem ៖កាលពីថ្ងៃអាទិត្យម្សិលមិញនេះរាល់រដ្ឋមន្ត្រីនានានៃប្រទេសអ៊ីស្រាអ៊ែលបានស្នើរសុំឲ្យអាមេរិកគួរតែបញ្ឈប់នូវកម្មវិធីឃ្លាំមើលសម្ងាត់របស់ខ្លួនទៅលើមេដឹកនាំកំពូលរបស់ប្រទេសអ៊ីស្រាអ៊ែលតទៅទៀតទៅ។
លោករដ្ឋមន្ត្រីផ្នែកដឹកជញ្ជូនរបស់អ៊ីស្រាអ៊ែល Yisrael Katz បានថ្លែងនៅក្នុងសន្ទរកថាមួយថាឥឡូវនេះរឿងសម្ងាត់របស់អាមេរិកត្រូវបានគេដឹងអស់ហើយលោកបានបន្ថែមទៀតថាអាមេរិកបានព្យាយាមឃ្លាំមើលនឹងតាមដានមេដឹកនាំក្រសួងការពារជាតិនិងការទូតរបស់អ៊ីស្រាអ៊ែលជាបន្តបន្ទាប់ហើយទង្វើនេះមិនមែនមានន័យថាជាមិត្តភ័ក្តនោះទេ។
គួរបញ្ជាក់ផងដែរថាអ៊ីស្រាអ៊ែលធ្លាប់បានដាក់ទោស Jonathan Pollard ជនជាតិអាមេរិកកាំងម្នាក់ឲ្យជាប់គុកមួយជីវិតក្រោយរកឃើញថាបានព្យាយាមស្វែករកព័ត៌មានពីអ៊ីស្រាអ៊ែលទៅឲ្យរដ្ឋាភិបាលអាមេរិក។
លោកប្រធានាធិបតីអ៊ីស្រាអ៊ែល Benjamin Netanyahu បានផ្សារភ្ជាប់បញ្ហានេះឡើងវិញទៅកាន់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដោយប្រកាសថាខ្លួនកំពុងតែមានបញ្ហាឯកជនច្រើនជាមួយនឹងរដ្ឋាភិបាលអាមេរិកហើយលោកសង្ឃឹមថាពេលវេលាណាមួយនឹងអាចកើតឡើងនៅក្នុងការដោះលែងពិរុទ្ធជនមួយរូបនេះទៅឲ្យអាមេរិកវិញជាមិនខាន៕
មតិយោបល់