ព័ត៌មានជាតិ

រថយន្តដឹកប្រេងឥន្ទនៈរបស់ក្រុមហ៊ុនតេលា រេចង្កូតបុកម៉ូតូគេពេញទំះហឹង បណ្តាលឲ្យបុរសម្នាក់រងរបួស!

ព្រៃវែងៈ លោកអធិការស្រុកពារាំង បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តដឹកប្រេងឥន្ទ​នៈរបស់ក្រុមហ៊ុនតេលា បានប៉ះជាមួយនឹងម៉ូតូសណ្តោងរម៉ក បណ្តាលឲ្យបុរសម្នាក់រងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទី ល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ៥៥-៥៦ ភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តម៉ាក កាម៉ាស ពណ៌លឿង ពាក់ស្លាកលេខ ក- 82
79 ភព3 ដែលជារថយន្តដឹកប្រេងឥន្ទនៈរបស់ក្រុមហ៊ុនតេលា បើកបរដោយឈ្មោះ ផល សុផាត ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ធ្វើដំណើរក្នុងទិសដៅពីលិចមកកើត រថយន្តបានជ្រុលចង្កូតទៅបុកពីក្រោយម៉ូតូ
មួយគ្រឿង ម៉ាកយ៉ាម៉ាហាស៊ីរូស្ស ពណ៌ក្រហម គ្មានផ្លាកលេខ(ជាប្រភេទម៉ូតូសណ្តោងរ៉ឺម៉ក) ដែលកំពុងបើកបរ
ដោយឈ្មោះ ខាត់ ចេង ភេទប្រុស អាយុ៥១ឆ្នាំ នៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង​ ដែលកំពុងជិះស្របទិសគ្នាពេញទំហឹង បណ្តាលឲ្យបុរសអ្នកបើកម៉ូតូរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឯកជនស្នាយពល។ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយបន្តទៀត៕

មតិយោបល់