តាកែវៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថានៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៧និង៣០នាទីយប់ កម្លាំងវរសេនាតូចការពារដែនគោកលេខ៦០៣ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនស្រែឃ្មួញ បានចុះបង្ក្រាបករណីដឹកកញ្ឆាខុសច្បាប់(កញ្ឆាក្រៀម) នៅចំណុចវត្តស្រែឃ្មួញ ស្ថិតក្នុងភូមិស្រែឃ្មួញ ឃុំសោម ស្រុកគិរីវង់ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់។
ក្នុងនោះដែរសមត្ថកិច្ចបានធ្វើការដកហូតបានកញ្ឆាក្រៀមចំនួន ២កញ្ចាប់ និងម៉ូតូ ២គ្រឿង។ ចំណែកឯបក្ខពួកចំនួន២នាក់ទៀត បានរត់គេចខ្លួនបាត់ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី និងបន្តស្រាវជ្រាវមុខសញ្ញាដែលរត់គេចខ្លួន ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់