ស្ទឹងត្រែងៈ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ៣០១៦នេះ រដ្ឋបាលព្រៃឈើខេត្តបានចុះបង្ក្រាបបទល្មើសឈើ ដែលក្រុមឈ្មួញដឹកជញ្ជូនយ៉ាងសកម្មជារៀងរាល់ថ្ងៃតាមកំណាត់ផ្លូវជាតិលេខ7 ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។ ឈើទាំងនោះត្រូវក្រុមឈ្មួញដឹកចេញពីភូមិស្តៅ ឃុំស្តៅ ស្រុកសេរសាន្ត ដែលមានលោក នួយ ប៊ុនធួយ ជាមេឃុំ។
មន្ត្រីជំនាញបានប្រាប់ឲ្យដឹងថា ឈើប្រណីតៗទាំងនោះ ត្រូវបានក្រុមឈ្មួញដឹកជញ្ជូនដោយប្រើគ្រប់រូបភាព ដូចជា ដឹកតាមរថយន្ត ម៉ូតូ និងគោយន្តកន្ត្រៃ ទាំងយប់ទាំងថ្ងៃផងដែរ។
ចំពោះការដឹកជញ្ជូនឈើខាងលើនេះត្រូវបានគេដឹងថា មានក្រុមឈ្មួញមួយចំនួនបានរត់ការឲ្យលុយសមត្ថកិច្ចតាមដងផ្លូវ ធ្វើការដឹកជញ្ជូនឈើប្រណីតយ៉ាងរលូន មិនខ្លាចសមត្ថកិច្ច និងមន្រ្តីជំនាញណាឡើយ។
បច្ចុប្បន្នឈើប្រណីតទាំងអស់នោះដែលបង្ក្រាបបាន ត្រូវបានមន្ត្រីជំនាញយករ៉ឺម៉កមកដឹកជញ្ជូនយកមករក្សាទុកក្នុងរដ្ឋបាលព្រៃឈើខេត្ត៕
មតិយោបល់