ព័ត៌មានជាតិ

ឆ្ងាញ់មែនទេ ស្ពៃជ្រក់! រកឃើញស្លឹកគូឆាយ ស្ពៃចិន ស្ពៃជ្រក់ មានសំណល់ថ្នាំកសិកម្មនិងសារធាតុគីមី

ព្រះសីហនុៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែធ្នូ​ ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តព្រះសីហនុ បានសហការជាមួយមន្រ្តីមកពីអគ្គនាយកដ្ឋានកាំកុងត្រូល​ ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធក្នុងខេត្តព្រះសីហនុបានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើ បន្លែ​ ផ្លែឈើ​ ជ្រក់គ្រប់ប្រភេទ ធ្វើតេស្តបឋមលើម្ហូបអាហារគ្រឿងសមុទ្រស្រស់(បង្គា ម៉ឹក) ដើម្បីរកសារធាតុគីមីហាមឃាត់ប្រើប្រាស់លើម្ហូបអាហារនៅផ្សារលើ​ និងត្រួតពិនិត្យគុណភាព​ បរិមាណប្រេងឥន្ធន:តាមស្ថានីយ៍ចាក់ប្រេងក្នុងខេត្តព្រះសីហនុ។

ជាលទ្ធផលសមត្ថកិច្ចជំនាញពុំបានរកឃើញការដាក់លាយសារធាតុគីមីហាមឃាត់នៅលើគ្រឿងសមុទ្រនោះទេ ប៉ុន្តែបានរកឃើញបន្លែ ស្លឹកគូឆាយចំនួន​ ០.៥គីឡូក្រាម​​ មានសំណល់ថ្នាំកសិកម្ម , ​ស្ពៃចិនចំនួន​ ៤គីឡូក្រាម​​ មានសំណល់ថ្នាំកសិកម្ម និងស្ពៃជ្រក់ចំនួន​ ៣គីឡូក្រាម​ មានសារធាតុគីមីហាមឃាត់​ ។

ចំពោះស្ថានីយ៍ប្រេងឥន្ធន:ចំនួន​១៦កន្លែង​ដែលបានត្រួតពិនិត្យយើងបានរកឃើញ៖ ស្ថានីយ៍មានបញ្ហាបរិមាណចំនួន​ ៤ស្ថានីយ៍ និងស្ថានីយ៍មានបញ្ហាបរិមាណ​ និងគុណភាពចំនួន​ ៤ស្ថានីយ៍៕

មតិយោបល់