កំពង់ចាមៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយរថយន្តសាំយ៉ុងដឹកអ្នកដំណើរព្រលះអ្នកជិះម៉ូតូ រួចបន្តបុកបង្គោលភ្លើង បណ្តាលឲ្យមានមនុស្ស រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង១០នឹង៣០នាទីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ មានស្ថិតនៅចំណុចថ្នល់កែងព្រែកក្តាម ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។
ប្រភពឲ្យដឹងថា ហេតុការណ៍ខាងលើនេះ កើតឡើងដោយរថយន្តម៉ារថយន្ត សាំយ៉ុង ១គ្រឿង ក្នុងទិសដៅធ្វើដំណើរចេញពីភ្នំពេញ ឆ្ពោះទៅខេត្តសៀមរាប មកដល់ចំនុចកើត ក៏បុកម៉ូតូ១គ្រឿង ម៉ាកហង់ដាឌ្រីម សេ១២៥ ពណ៌ខ្មៅ រួចបន្តបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យតៃកុងរថយន្តបង្ករងរបួសបាក់ដៃបាក់ជើងជាទម្ងន់ នឹងអ្នកដំណើររងរបួសស្រាល។
ក្រោយពេលពេលកើត រថយន្តបង្ក និងម៉ូតូត្រូវកម្លាំងសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាល ដើម្បីរងចាំភាគីទាំងសងខាងដោះស្រាយតាមនិតិវិធី៕
ព័ត៌មានជាតិ
មតិយោបល់