ភ្នំពេញៈ ក្រុមប្រឹក្សាខណ្ឌដូនពេញបានបើកកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី២ វេលាម៉ោង ១៤និង៣០នាទីរសៀល
នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នៅសាលាខណ្ឌដូនពេញ។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញនារសៀលថ្ងៃនោះដែរ ក្រោមអធិបតីភាពលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក ឈឹម ឌីណា អភិបាលរងខណ្ឌ តំណាងលោកអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ។
ព្រមទាំងមានការចូលរួមពីតំណាងអធិការនគរបាលខណ្ឌ តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ នាយករងរដ្ឋបាលខណ្ឌ ចៅសង្កាត់ទាំង១១ ប្រធាន និងតំណាងទីរួមផ្សារទាំង៣ ប្រធាន-អនុប្រធានការិយាល័យ អង្គភាពទាំង៥ និងប្រធានការិយាល័យជំនាញជុំវិញខណ្ឌ ព្រមទាំងតំណាងប្រជាពលរដ្ឋ សរុបវត្តមានទាំងអស់ចំនួន៥០រូប។
កិច្ចប្រជុំនេះបានពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈ ដូចតទៅ៖
១- ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី២
២- ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលឆ្នាំ២០១៦
៣- ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីព្រាងប្រិតិទិន កម្មវិធីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី២ ឆ្នាំ២០១៦
៤- ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែឧសភា ឆ្នាំ២០១៦ ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្រ្តី បុគ្គលិក នៃរដ្ឋបាលខណ្ឌដូនពេញ
៥- ការងារផ្សេងៗនិងផ្សព្វផ្សាយដីកា ស្តីពីការតែងតាំងមន្រ្តីជំនាញ បម្រើការក្នុងរដ្ឋបាលខណ្ឌដូនពេញ៕
មតិយោបល់