ព័ត៌មានជាតិ

ខណ្ឌសែនសុខនិងពោធិ៍សែនជ័យ! ម៉ោង១១យប់ទើបមានភ្លើងវិញ

ភ្នំពេញៈ យោងតាមការជូនដំណឹងព័ត៌មានបន្ថែមអគ្គិសនីកម្ពុជា បានឲ្យដឹងថាករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS៥-F១០) មូលហេតុបណ្តាលមកពីមានការបាក់ដីនៅការដ្ឋានរបស់ក្រុមហ៊ុនបូយុង ដែលធ្វើឲ្យមានកំហូចកាបខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ៖ ១.ភូមិទឹកថ្លា ភូមិដីថ្មី ភូមិត្រពាំងឈូក ភូមិបុរី១០០ខ្នង ភូមិប៉េសេ សង្កាត់ទឹកថ្លា ភូមិដំណាក់ ភូមិផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី និងផ្លូវវត្តតាំងកសាង ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ, ២.ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនប្រើប្រាស់ឡើងវិញនៅមុនវេលាម៉ោង១១យប់៕

មតិយោបល់