ភ្នំពេញៈ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បាធ្វើការចុះបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាម មួយកន្លែង ដោយក្នុងនោះឃាត់ខ្លួនស្ត្រីម្នាក់ និងដកហូតសម្ភារៈប្រើប្រាស់សម្រាប់ការកត់ឆ្នោតមួយចំនួន កាលវេលាម៉ោង ៣និង១៥នាទីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្ទះលេខ៤០២ ផ្លូវលេខ៩០៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ស្ត្រីដែលសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ សេង អិត ភេទស្រី អាយុ ៤២ឆ្នាំ (អ្នកកត់ឆ្នោត) ស្នាក់នៅផ្ទះលេខ៤០២ ផ្លូវលេខ៩០៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងកិច្ចប្រតិបត្តិការនេះ គឺមានការសម្របសម្រួលពីសំណាក់លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ហើយកម្លាំងសមត្ថកិច្ចយើងបានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខាងលើ ដោយឃាត់ខ្លួនស្ត្រីម្នាក់ និងដកហូតសម្ភារៈមួយចំនួនរួមមាន៖ ក្រដាសសម្រាប់កត់ឆ្នោតវៀតណាមមួយចំនួនធំ, ប៊ិចចំនួន៣ដើម, ម៉ាស៊ីនគិតលេខចំនួន១គ្រឿង, សេរីចេញឆ្នោតមួយចំនួន និងថវិការមួយចំនួន។ ក្រោយមក សមត្ថកិច្ចយើងបានឃាត់ខ្លួនស្ត្រីខាងលើទៅកាន់ប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្នស្ត្រីជាជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕
មតិយោបល់