ព័ត៌មានជាតិ

រថយន្ត២គ្រឿងបុកគ្នានៅពេញទំហឹងរហូតផ្ទុះឆេះ បណ្តាលឲ្យស្លាប់៣នាក់ និងរបួស៤នាក់

កំពង់ធំ: មន្រ្តីនគរបាលស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា រថយន្ត២គ្រឿងបុកគ្នា នាយប់មិញ ស្ថិតនៅតាមផ្លូវជាតិលេខ៦ ស្រុកស្ទោង បណ្តាលឲ្យរថយន្តមួយគ្រឿងផ្ទុះឆេះនោះ បានធ្វើឲ្យមនុស្ស៣នាក់ ស្លាប់យ៉ាងអាណោចអាធ័ម និង៤នាក់ទៀតរបួស។

មន្រ្តីនគរបាលបានបញ្ជាក់ថា រថយន្តមួយគ្រឿងម៉ាកទេសចរធន់តូច និងមួយគ្រឿងទៀតម៉ាកសាំងយ៉ុងដឹកបន្លែ។ នៅមុនពេលកើតហេតុរថយន្តសាំងយ៉ុង​ដឹកបន្លែធ្វើដំណើរ​ក្នុងទិសដៅចេញពីកំពង់ធំទៅសៀមរាប លុះដល់ចំណុចឃុំទ្រា ស្រាប់តែទៅបុកជាមួយរថយន្តប្រភេទទេសចរធុនតូច បណ្តាលឲ្យផ្ទុះឆេះ រហូតមានមនុស្ស៣នាក់ត្រូវ​ឆេះស្លាប់ក្នុងរថយន្ត ខណ:ម្នាក់ទៀតរងរបួសធ្ងន់។ ដោយឡែកអ្នកជិះរថយន្តសាំងយ៉ុងដឹកបន្លែ ៣នាក់ក៏រងរបួសធ្ងន់ផងដែរ។

យ៉ាងណាក៏ដោយរហូតមកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីអត្តសញ្ញាណរបស់ជនរងគ្រោះនៅឡើយនោះទេ៕

//youtu.be/HIPz_btZOlI

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់