ព័ត៌មានជាតិ

ប្រយ័ត្នផងណា ប៉ះពាល់ណាស់! រកឃើញសំណល់ថ្នាំកសិកម្មនៅលើជីរណា និងសារធាតុប៉ូរ៉ាក់លើសសៃគុយទាវបាញ់កាញ់!

តាកែវៈ រថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានចុះត្រួតពិនិត្យទំនិញ បន្លែ ផ្លែឈើនៅក្នុងផ្សារតាកែវ កាលពីព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៧ ដើម្បីធ្វើការដកហូតបន្លែ ផ្លែឈើជាគំរូចំនួន៥៦គំរូយកទៅពិសោធន៍ក្នុងរថយន្តចល័ត។

យុទ្ធនាការណ៍ត្រួតពិនិត្យទំនិញ បន្លែ ផ្លែឈើដោយរថយន្តពិសោធន៍ចល័តកាំកុងត្រូលនេះ ធ្វើឡើងក្រោមការដឹកនាំ និងចូលរួមដោយលោក ខាន់ សុខា អភិបាលរងខេត្ត លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្ត និងមានការសហការជាមួយ និងមន្ទីរពាណិជ្ជកម្មខេត្ត និងមន្រ្តីនគរបាលប្រចាំការនៅផ្សារតាកែវផងដែរ។

ជាលទ្ធផល ក្រោយពីការធ្វើតេស្តពិសោធន៍លើបន្លែ ផ្លែឈើ និងសសៃគុយទាវហើយនោះ មន្រ្តីជំនាញកាំកុងត្រូលបានរកឃើញនូវសំណល់ថ្នាំកសិកម្មនៅលើជីរណា និងសារធាតុប៉ូរ៉ាក់លើសសៃគុយទាវបាញ់កាញ់ ហើយចំពោះទំនិញដែលរកឃើញទាំងនោះ ត្រូវបានមន្រ្តីជំនាញកាំកុងត្រូលនឹងចាត់វិធានការហាមមិនឲ្យចរាចរណ៍លើទីផ្សារតទៅទៀតនោះទេ៕

មតិយោបល់