Ronaldinho បានបង្ហាញនូវសមត្ដភាពយ៉ាងអស្ចារ្យ ក្នុងការលេងបាល់ទះ ដោយប្រើក្បាល និងជើង ក្នុងទីលានដីខ្សាច់ ក្នុងទីក្រុង Barcelona ក្រោមក្រសែភ្នែកអ្នកគាំទ្រ ជាច្រើនរយនាក់។
ថ្វីបើវា មិនមែនជាការប្រកួតធំដុំ និងមិនមានពានរង្វាន់អ្វីឡើយ ក៍ប៉ុន្តែវត្តមានរបស់អតីតកំពូលខ្សែប្រយុទ្ធប្រេស៊ីលដ៍ឆ្នើម Ronaldinho បានធ្វើឲ្យមានភាពទាក់ទាញយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ។ ជាក់ស្តែងណាស់ ក្នុងតារាងបាល់ទះវាលខ្សាច់ នាទីក្រុង Barcelona កីឡាករ Ronaldinho បានបង្ហាញសមត្ថភាពយ៉ាងប៉ិនប្រសព្វ ក្នុងការលេងបាល់ទះដោយប្រើ ក្បាល និងជើង ដែលមានលក្ខណះស្រដៀង ទៅនឹងកីឡាសីដក់ផងដែរនោះ។ Ronaldinho បានប្រើនូវ ដើមទ្រូង ក្នុងការបោះបាល់ ទៅឲ្យដៃគូ រួចហើយដៃគូលើកឲ្យវិញនោះ Ronaldinho បានលោតគប់បាល់ដោយប្រើជើងយ៉ាងអស្ចារ្យ។ សកម្មភាពនេះ សបញ្ជាក់ឲ្យឃើញថា ក្រៅពីអាជីពជាកីឡាករ បសល់ទាត់ដ៍ឆ្នើមមួយរូប Ronaldinho ក៍នៅមានសមត្ថភាពពិសេសផ្សេងទៀត ក្នុងវិស័យកីឡាផងដែរ។
គួរបញ្ជាក់ផងដែរថា ការបង្ហាញសមត្ថភាពរបស់ Ronaldinho មានមនុស្សចោមរោមមើល ការបង្ហាញសមត្ថភាពរបស់ Ronaldinho ជាច្រើនរយនាក់។





https://www.youtube.com/watch?v=0Y_YkqKZrkQ
មតិយោបល់