កណ្តាលៈ បុរសម្នាក់បានលង់ទឹកស្លាប់នៅពេលទៅរាយមង ខណៈពេលដែលសង្ស័យថាជំម្ងឺតេតាណូសរើឡើងផង ទើបបណ្តាលឲ្យលង់ទឹកស្លាប់បែបនេះ។
ហេតុការណ៍ប្រទះឃើញសាកសពនេះបានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទី នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចរណ្តៅដីឈ្មោះលឹម សុខហេង ក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនរងគ្រោះមានឈ្មោះ រស់ សាម៉ុន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិឃុំកើតហេតុខាងលើ។
ប្រភពព័ត៌មានបានឲ្យដឹងថានៅវេលាម៉ោង៣រសៀល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ជនរងគ្រោះបានចុះទៅរាយមងនៅចំណុចកើតហេតុខាងលើ រួចក៏បានលង់ទឹកបាត់រកមិនឃើញ លុះមកដល់ថ្ងៃ និងពេលវេលាកើតហេតុខាងលើ ទើបរកសាកសពឃើញ រួចក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល។
ក្រោយពេលសមត្ថកិច្ចទទួលបានព័ត៌មានភ្លាមៗ កម្លាំងប៉ុស្ដិ៍រដ្ឋបាលបានសហការជាមួយកំម្លាំងជំនាញអាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យ ឃុំនិងក្រុមគ្រួសារសពបានចុះពិនិត្យសាកសព និងបានបញ្ចាក់ថាសាកសពនេះពិតជាស្លាប់ ដោយកដសារលង់ទឹកពិតប្រាកដមែន។
តាមការបំភ្លឺពីក្រុមគ្រួសារសពបាននិយាយថាជនរងគ្រោះមានជំម្ងឺតេតាណូសឧស្សាហ៍ប្រកាច់ជាញឹកញាប់ ក្រោយពេលសមត្ថកិច្ចពិនិត្យសាកសពរួច ក៏បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់