ព័ត៌មានជាតិ

ជួញដូរគ្រឿងញៀន ក្នុងផ្ទះសំណាក់ ជ័យឧត្តម អស់លក្ខណ៍ត្រូវសមត្ថកិច្ចចាប់ខ្លួន

ក្រចេះ: លោកវរសេនីយ៍ទោ ឆុង តូរ៉ាន់ អធិការនគរបាលស្រុលឆ្លូងបានឲ្យដឹងថា កម្លាំងជំនាញគ្រឿងញៀន សហការជាមួយនគរបាលប៉ុស្តិ៍ឃុំឆ្លូង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណីជួញដូរនិងចែកចាយគ្រឿងញៀន ដោយធ្វើការដកហូតបានថ្នាំញៀនចំនួន៦កញ្ចប់ផងដែរ។

ប្រតិបត្តការនេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្ទះសំណាក់ យីហោ ជ័យឧត្តម ស្ថិតក្នុងភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។

ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ មានឈ្មោះ ហោ សី ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិហាន់ជ័យទី១ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតវត្ថុតាងបានរួមមាន ៖ ម្សៅក្រាមពណ៌ស សង្ស័យគ្រឿងញៀនចំនួន៦កញ្ជប់ (ក្នុងនោះមាន១កញ្ចប់ធំ ,២កញ្ចប់មធ្យម និង៣កញ្ចប់តូច) រួមនឹងសម្ភារ:សម្រាប់ប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននិងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកឆ្លូងដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់